Your foreign partner asks for 51%
- BR04
- Duration 1:01
- Khmer audio
Foreign ownership is fine for the business. The limit is land.
Read the Khmer transcript
ដៃគូបរទេសរបស់លោកអ្នក សុំកាន់ភាគហ៊ុន ៥១%។ ច្រើនឆ្នាំក្រោយមក ក្រុមហ៊ុនរបស់លោកអ្នកមិនអាចទិញដីធ្លីធ្វើឃ្លាំងបានទេ។
ភាគហ៊ុនបរទេស មិនមែនជាបញ្ហាសម្រាប់អាជីវកម្មទេ។ ដែនកំណត់ គឺនៅត្រង់កម្មសិទ្ធិលើដីធ្លី។
ជនបរទេសអាចកាន់ភាគហ៊ុនរហូតដល់ ១០០% ក្នុងអាជីវកម្មភាគច្រើន រួមទាំងពាណិជ្ជកម្ម។ ប៉ុន្តែមានតែបុគ្គលសញ្ជាតិខ្មែរ និងក្រុមហ៊ុនសញ្ជាតិខ្មែរប៉ុណ្ណោះ ដែលអាចមានកម្មសិទ្ធិលើដីធ្លី។ ក្រុមហ៊ុនមួយមានសញ្ជាតិខ្មែរ នៅពេលម្ចាស់ភាគហ៊ុនខ្មែរ កាន់ភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតយ៉ាងតិច ៥១%។
ឧទាហរណ៍ទីមួយ៖ បើម្ចាស់ភាគហ៊ុនខ្មែរកាន់ ៦០% ហើយម្ចាស់ភាគហ៊ុនបរទេសកាន់ ៤០% ក្រុមហ៊ុនអាចទិញដីធ្លីបាននៅពេលក្រោយ។ ឧទាហរណ៍ទីពីរ៖ បើម្ចាស់ភាគហ៊ុនខ្មែរកាន់ត្រឹមតែ ៤៩% ក្រុមហ៊ុនមិនអាចមានកម្មសិទ្ធិលើដីធ្លីបានទេ។
ករណីដែលយើងខ្ញុំជួបញឹកញាប់ គឺម្ចាស់អាជីវកម្មយល់ព្រមបែងចែកភាគហ៊ុនយ៉ាងលឿន ហើយពួកគាត់ទើបដឹងពីបញ្ហាដីធ្លី ច្រើនឆ្នាំក្រោយមក។
ដូច្នេះ មុននឹងយល់ព្រមបែងចែកភាគហ៊ុន សូមសួរខ្លួនឯងថា នៅថ្ងៃខាងមុខ ក្រុមហ៊ុនអាចត្រូវការមានកម្មសិទ្ធិលើអ្វីខ្លះ។
វគ្គបន្ទាប់៖ ដៃគូបរទេសរបស់លោកអ្នក កាន់ភាគហ៊ុន ៤០%។ តើគាត់អាចធ្វើការនៅទីនេះភ្លាមបានទេ? សូមតាមដាន ដើម្បីកុំឱ្យខកខាន។