The supermarket returned your invoice. What's missing?
- BR12
- Duration 1:00
- Khmer audio
It isn't a proper VAT invoice, so the supermarket can't claim its VAT back.
Read the Khmer transcript
ផ្សារទំនើបមួយ ផ្ញើវិក្កយបត្ររបស់លោកអ្នកមកវិញ ដោយមិនទាន់ទូទាត់ទេ។ វិក្កយបត្រនោះមានលេខរៀង និងស្អាតបាត ប៉ុន្តែមានតែភាសាអង់គ្លេស។ តើខុសត្រង់ណា?
នេះមិនមែនជាវិក្កយបត្រអាករលើតម្លៃបន្ថែមត្រឹមត្រូវទេ ដូច្នេះផ្សារទំនើប មិនអាចទាមទារឥណទានអាករបង់ចូលបានទេ។
វិក្កយបត្រអាករលើតម្លៃបន្ថែម ត្រូវបង្ហាញលេខអត្តសញ្ញាណកម្មអាករលើតម្លៃបន្ថែមរបស់លោកអ្នក លេខរៀងតាមលំដាប់ កាលបរិច្ឆេទ លេខអត្តសញ្ញាណកម្មពន្ធដាររបស់អ្នកទិញ និងអាករ ១០% លើបន្ទាត់ដាច់ដោយឡែក។ វិក្កយបត្រ ត្រូវសរសេរជាភាសាខ្មែរ ហើយបើមានភាសាអង់គ្លេស ត្រូវដាក់នៅក្រោមភាសាខ្មែរ។
ឧទាហរណ៍ទីមួយ៖ ការលក់ ១០០លានរៀល ត្រូវបូកអាករលើតម្លៃបន្ថែម ១០លានរៀល។ បើមានវិក្កយបត្រត្រឹមត្រូវ ផ្សារទំនើបអាចទាមទារចំនួននេះវិញ។ ឧទាហរណ៍ទីពីរ៖ បើមានត្រឹមតែបង្កាន់ដៃធម្មតា ជំនួសឱ្យវិក្កយបត្រអាករ ផ្សារទំនើបមិនអាចទាមទារវិញបានទេ។
ករណីដែលយើងខ្ញុំជួបញឹកញាប់ គឺគំរូវិក្កយបត្រដែលចម្លងពីក្រៅប្រទេស ហើយមានតែភាសាអង់គ្លេស។
ដូច្នេះ សូមរៀបចំគំរូវិក្កយបត្រឱ្យរួចរាល់ មុនការលក់លើកដំបូង ដាក់លេខរៀងគ្រប់សន្លឹកតាមលំដាប់ ហើយរក្សាទុកគ្រប់សន្លឹក រយៈពេល ១០ ឆ្នាំ។
វគ្គបន្ទាប់៖ ខែនេះគ្មានការលក់ទេ។ តើលោកអ្នកនៅតែត្រូវដាក់លិខិតប្រកាសពន្ធឬទេ? សូមតាមដាន ដើម្បីកុំឱ្យខកខាន។