Skip to main content
    Episode 1 of 6

    Understanding tax for business planning

    • TAX S01E01
    • Duration 1:22
    • Khmer audio

    A building-materials wholesaler is a medium taxpayer and is VAT-registered. How can its accounting team distinguish sales revenue from VAT collected?

    Episode 1 of 6

    Read the Khmer transcript

    ក្រុមហ៊ុនលក់ដុំសម្ភារៈសំណង់មួយជាអ្នកជាប់ពន្ធមធ្យម និងបានចុះបញ្ជីអាករលើតម្លៃបន្ថែម។ តើក្រុមគណនេយ្យករអាចបែងចែកចំណូលពីការលក់ និងអាករលើតម្លៃបន្ថែមដែលប្រមូលបានយ៉ាងដូចម្តេច?

    ការយល់ច្បាស់អំពីពន្ធ ជួយក្រុមហ៊ុនគិតគូរអំពីអាករលើតម្លៃបន្ថែមពេលកំណត់តម្លៃលក់ និងត្រៀមសាច់ប្រាក់សម្រាប់ការបង់ពន្ធ។ កំណត់ត្រាច្បាស់លាស់ក៏ជួយធនាគារពិចារណាការផ្តល់ប្រាក់កម្ចីដែរ។

    ពន្ធខ្លះ អាជីវកម្មបង់លើប្រាក់ចំណូលរបស់ខ្លួន។ ពន្ធ និងអាករខ្លះទៀត អាជីវកម្មប្រមូលពីអ្នកដទៃជូនរដ្ឋ ដូចជា អាករលើតម្លៃបន្ថែមដែលអតិថិជនបង់ និងពន្ធលើប្រាក់បៀវត្សរបស់បុគ្គលិក។ ប្រាក់ពន្ធទាំងនេះជាថវិកាសម្រាប់ផ្លូវ សាលារៀន និងមន្ទីរពេទ្យ ដែលអាជីវកម្មទាំងអស់ប្រើប្រាស់។ ការបែងចែកប្រាក់ទាំងនេះឱ្យច្បាស់ ជួយឱ្យម្ចាស់អាជីវកម្មដឹងថា ក្នុងការលក់នីមួយៗ ប្រាក់ប៉ុន្មានជារបស់អាជីវកម្ម។

    ឧទាហរណ៍ ក្រុមហ៊ុនលក់ដុំសម្ភារៈសំណង់មួយមានការលក់មុនគិតអាករ ១០ម៉ឺនដុល្លារក្នុងមួយខែ។ អាករលើតម្លៃបន្ថែម ១០% គឺ ១ម៉ឺនដុល្លារ ដូច្នេះតម្លៃវិក្កយបត្រសរុបគឺ ១១ម៉ឺនដុល្លារ។ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ១% លើការលក់មុនគិតអាករ គឺ ១ពាន់ដុល្លារ។ អាករលើការលក់មិនមែនជាប្រាក់ចំណូលរបស់ក្រុមហ៊ុនទេ។

    ពន្ធនិងអាករជាច្រើនប្រភេទត្រូវប្រកាស និងបង់រៀងរាល់ខែ។ កំណត់ត្រាដែលរៀបចំបានល្អ ជួយក្រុមហ៊ុនបំពេញកាតព្វកិច្ចទាន់ពេល និងពន្យល់តួលេខការលក់ និងអាករលើតម្លៃបន្ថែមនៅពេលមានសវនកម្មពន្ធដារ។

    សូមកំណត់តម្លៃលក់ដោយគិតគូរអំពីពន្ធ ញែកប្រាក់ដែលប្រមូលជូនរដ្ឋទុកដោយឡែក ហើយរៀបចំឱ្យក្រុមគណនេយ្យកររក្សាកំណត់ត្រាដែលធនាគារ ឬអ្នកវិនិយោគអាចទុកចិត្តបាន។

    វគ្គបន្ទាប់ យើងនឹងស្វែងយល់អំពីរបបស្វ័យប្រកាស និងតួនាទីរបស់អាជីវកម្មក្នុងការគណនាពន្ធ។

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.