Skip to main content
    Episode 4 of 10

    Why don't auditors check every riel?

    • S01E04
    • Duration 1:05
    • 6 audio languages

    Changes the narration. Khmer text in the video stays the same.

    How materiality helps readers focus on information that matters.

    Episode 4 of 10

    Read the Khmer transcript

    សវនករមិនពិនិត្យគ្រប់បង្កាន់ដៃទេ។

    តើនេះជាការខ្ជិល ឬជាគោលការណ៍?

    ស្រមៃមើល

    បើគណនេយ្យករ និងសវនករត្រូវ តែតាមដានគ្រប់កាក់គ្រប់រៀល។

    របាយការណ៍នឹងចេញយឺត តម្លៃខ្ពស់

    ហើយព័ត៌មានសំខាន់នឹងលាក់ខ្លួន ក្នុងចំណោមព័ត៌មានតូចតាចរាប់ពាន់។

    ព័ត៌មានមានសារៈសំខាន់ បើការលុបចោល ការបង្ហាញខុស

    ឬការធ្វើឱ្យស្រពិចស្រពិល

    អាចប៉ះពាល់ដល់ការសម្រេចចិត្ត របស់អ្នកប្រើប្រាស់។

    ស្ដង់ដារមិនកំណត់ភាគរយតែមួយ សម្រាប់គ្រប់ក្រុមហ៊ុនទេ

    ព្រោះវាអាស្រ័យលើទំហំ និងលក្ខណៈនៃព័ត៌មាន

    និងស្ថានភាព របស់ក្រុមហ៊ុននីមួយៗ។

    ឧទាហរណ៍

    ក្រុមហ៊ុនមួយមានប្រាក់ចំណេញ ៥០ម៉ឺនដុល្លារ។

    កំហុសកត់ត្រាចំនួន ៥០ ដុល្លារ

    មិនប្ដូរការសម្រេចចិត្ត របស់ធនាគារទេ។

    ប៉ុន្តែការបង់ប្រាក់ ៣ពាន់ដុល្លារទៅក្រុមហ៊ុនរបស់កូនចៅហ្វាយ

    ដោយមិនបានលាតត្រដាង

    អាចមានសារៈសំខាន់ ទោះបីចំនួនតូច

    ព្រោះលក្ខណៈ របស់វាប៉ះពាល់ទំនុកចិត្ត។

    មនុស្សជាច្រើនគិតថា

    ចំនួនតូច មិនដែលមានសារៈសំខាន់ទេ។ តាមពិត

    សារៈសំខាន់មិនមែនមើលតែទំហំទេ គឺមើលលក្ខណៈផង។

    ហើយការដាក់ព័ត៌មានច្រើនពេក

    ក៏អាចលាក់ព័ត៌មានសំខាន់បានដែរ។

    ពេលសវនករផ្ដោតលើគណនីមួយចំនួន

    ឬសួរពីប្រតិបត្តិការតូចៗ ជាមួយភាគីពាក់ព័ន្ធ

    គឺពួកគេកំពុងអនុវត្តគោល ការណ៍សារៈសំខាន់

    មិនមែនជ្រើសរើសដោយចៃដន្យទេ។

    វគ្គបន្ទាប់៖ ហេតុអ្វីគណនេយ្យមើលខ្លឹមសារ

    មិនមែនមើលតែទម្រង់កិច្ចសន្យា?

    View the published reel on Facebook

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.