Skip to main content
    CISA Video Series · Season 02

    What happens to the errors the auditor finds?

    • CISA S02 · V14
    • Duration 1:18
    • Khmer audio

    Correct what the auditor proposes where you agree, and ask why where you don't. A clean, corrected set of statements is what shareholders want.

    Follow this season

    Read the Khmer transcript

    សវនករឯករាជ្យរកឃើញកំហុស តើនេះមានន័យថារបាយការណ៍មិនល្អមែនទេ?

    ស្ទើរតែគ្រប់សវនកម្ម តែងរកឃើញកំហុសខ្លះៗ នោះជារឿងធម្មតា។ សំខាន់គឺចំណាត់ការបន្ទាប់៖ ថាតើបានកែតម្រូវទេ ហើយកំហុសដែលសល់ធំប៉ុនណា។

    តាម ISA 450 សវនករប្រមូលកំហុសលើសពី «កម្រិតតូចតាចយ៉ាងច្បាស់» ហើយស្នើឱ្យគណៈគ្រប់គ្រងកែតម្រូវ។ កំហុសដែលមិនទាន់បានកែតម្រូវ ត្រូវបានបូកសរុប ហើយវាយតម្លៃធៀបនឹងសារវន្តភាព។ សវនកររាយការណ៍កំហុសទាំងនេះជូនអ្នកទទួលបន្ទុកអភិបាលកិច្ច ហើយគណៈគ្រប់គ្រងបញ្ជាក់ជាលាយលក្ខណ៍អក្សរថា ខ្លួនយល់ថាកំហុសទាំងនេះមិនជាសារវន្តទេ។

    ឧទាហរណ៍ សវនកររកឃើញការលក់ ១ម៉ឺន២ពាន់ដុល្លារ កត់ត្រាខុសឆ្នាំ និងកំហុសតូចៗ ៣ពាន់ដុល្លារ។ គណៈគ្រប់គ្រងកែតម្រូវកំហុសនោះ ហើយសវនករពិនិត្យរកបន្ថែម។ ៣ពាន់ដុល្លារដែលសល់ ទាបជាងសារវន្តភាពឆ្ងាយ ដូច្នេះមតិយោបល់នៅតែមិនកែប្រែ។

    មនុស្សជាច្រើនគិតថា រកឃើញកំហុស នាំឱ្យបានមតិមិនល្អ។ តាមពិត កំហុសដែលកែរួច មិនប៉ះពាល់មតិយោបល់ទេ។ មានតែកំហុសដែលមិនបានកែតម្រូវ ហើយជាសារវន្ត មួយៗក្តី ឬបូកសរុបគ្នាក្តី ទើបនាំឱ្យមតិយោបល់ត្រូវបានកែប្រែ។

    សូមកែតម្រូវតាមសវនករ បើយល់ស្រប ហើយសួរនាំបើមិនយល់ស្រប។ របាយការណ៍ហិរញ្ញវត្ថុដែលបានកែតម្រូវត្រឹមត្រូវ ជាអ្វីដែលម្ចាស់ភាគហ៊ុនចង់បាន។

    នេះជាទីបញ្ចប់នៃរដូវកាលទី២។ រដូវកាលបន្ទាប់៖ ភស្តុតាងសវនកម្ម និងមូលហេតុដែលសវនករសុំឯកសារទាំងនោះ។

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.