Skip to main content
    CIFRS for SMEs · Season 01

    Why going concern?

    • S01E10
    • Duration 1:15
    • 6 audio languages

    Changes the narration. Khmer text in the video stays the same.

    Why financial statements consider the business continuing to operate.

    Follow this season

    Read the Khmer transcript

    ម៉ាស៊ីនមួយគ្រឿង មានតម្លៃខុសគ្នាឆ្ងាយ

    ពេលរោងចក្រកំពុងដំណើរការ និងពេលរោងចក្រត្រូវបិទ។

    ហេតុអ្វី?

    បើរបាយការណ៍ហិរញ្ញវត្ថុត្រូវសន្មតថា ក្រុមហ៊ុនអាចបិទនៅថ្ងៃស្អែក

    ទ្រព្យសកម្មទាំងអស់ត្រូវវាយតម្លៃ តាមតម្លៃលក់បន្ទាន់។

    ម៉ាស៊ីន ស្តុក និងការតុបតែងហាង

    នឹងមើលទៅស្ទើរតែគ្មានតម្លៃ

    ទោះបីអាជីវកម្មដំណើរ ការល្អក៏ដោយ។

    ដូច្នេះ

    របាយការណ៍ហិរញ្ញវត្ថុរៀបចំ លើមូលដ្ឋាននិរន្តរភាពអាជីវកម្ម

    លុះត្រាតែអ្នកគ្រប់គ្រងមានបំណងរំលាយ ឬបញ្ឈប់ប្រតិបត្តិការ

    ឬគ្មានជម្រើសផ្សេងក្រៅពីនេះ។

    អ្នកគ្រប់គ្រងត្រូវវាយតម្លៃយ៉ាងហោចណាស់ ១២ ខែ គិតពីថ្ងៃរាយការណ៍

    ហើយបើមានភាពមិនច្បាស់ជាសារវន្ត ត្រូវលាតត្រដាង។

    ឧទាហរណ៍ រោងចក្រកាត់ដេរមួយបាត់បង់អ្នកទិញធំ

    ដែលមានចំណែក ៧០ ភាគរយនៃការលក់

    ហើយប្រាក់កម្ចី ៥០ម៉ឺនដុល្លារ ដល់ថ្ងៃសងក្នុងរយៈពេល ៦ ខែ

    ដោយមិនទាន់មានការពន្យារពេល។

    អ្នកគ្រប់គ្រងត្រូវវាយតម្លៃថា

    តើរោងចក្រអាចបន្តបានឬទេ ហើយបើមិនប្រាកដ

    ត្រូវប្រាប់អ្នកអានយ៉ាងច្បាស់ ក្នុងកំណត់សម្គាល់។

    មនុស្សជាច្រើនគិតថា

    បើមានកំណត់សម្គាល់អំ ពីនិរន្តរភាពអាជីវកម្ម

    មានន័យថាក្រុមហ៊ុនជិតក្ស័យធនហើយ។ តាមពិត

    វាជាតម្លាភាព ដែលប្រាប់អ្នកអានពីហានិភ័យ។

    ក្រុមហ៊ុនជាច្រើន ដែលលាតត្រដាងបែបនេះ

    នៅតែបន្តដំណើរការ។

    ការវាយតម្លៃនិរន្តរភាពអាជីវកម្ម

    ជាភារកិច្ច របស់អ្នកគ្រប់គ្រងមុនគេ។

    សវនករពិនិត្យការវាយតម្លៃនោះ។ ដូច្នេះ

    ត្រៀមផែនការលំហូរសាច់ប្រាក់

    និងផែនការរកប្រាក់ទុន ឱ្យរួចជាស្រេច។

    នេះជាវគ្គចុងក្រោយនៃរដូវកាលទី ១។ រដូវកាលទី ២៖

    របាយការណ៍ហិរញ្ញវត្ថុនីមួយៗ ប្រាប់រឿងអ្វីខ្លះ?

    View the published reel on Facebook

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.