Skip to main content
    CIFRS for SMEs · Season 05

    Why depreciate an asset that hasn't lost market value?

    • S05E03
    • Duration 1:03
    • Khmer audio

    Why depreciation follows the use of an asset rather than changes in market value.

    Follow this season

    Read the Khmer transcript

    ឡានដឹកទំនិញអាយុមួយឆ្នាំ នៅតែលក់បានថ្លៃស្ទើរដូចថ្មី។

    ហេតុអ្វីគណនេយ្យនៅតែកាត់រំលស់វា?

    បើគ្មានរំលស់ ថ្លៃទិញឡានទាំងមូល នឹងក្លាយជាចំណាយនៅឆ្នាំទិញ

    ឬមិនដែលក្លាយជាចំណាយសោះ។

    ឆ្នាំមួយមើលទៅខាតធ្ងន់ ហើយឆ្នាំបន្ទាប់ៗមើលទៅចំណេញពេក

    ព្រោះប្រើឡានដោយមិនគិតថ្លៃ។

    ការកាត់រំលស់ មិនមែនជាការតាមដានតម្លៃទីផ្សាររបស់ទ្រព្យសកម្មទេ។

    វាជាការបែងចែកថ្លៃដើមរបស់ទ្រព្យសកម្ម ដកតម្លៃនៅសល់

    ទៅតាមអាយុកាលប្រើប្រាស់របស់វា។

    ឆ្នាំនីមួយៗ ទទួលបន្ទុកចំណែកថ្លៃដើមនៃទ្រព្យដែលវាបានប្រើ។

    ឧទាហរណ៍ ក្រុមហ៊ុនទិញឡានដឹកទំនិញ ៣ម៉ឺនដុល្លារ គ្រោងប្រើ ៥ ឆ្នាំ

    ហើយរំពឹងថាលក់ចេញបាន ៥ពាន់ដុល្លារនៅចុងក្រោយ។

    រំលស់ប្រចាំឆ្នាំ គឺ ៥ពាន់ដុល្លារ។

    ទោះបីឆ្នាំដំបូង ឡាននៅតែលក់បានថ្លៃក៏ដោយ

    ក្រុមហ៊ុនបានប្រើវាមួយឆ្នាំ

    ហើយការប្រើប្រាស់ក្នុងឆ្នាំនោះមានចំណាយ។

    មនុស្សជាច្រើនគិតថា រំលស់ ត្រូវតាមដានតម្លៃទីផ្សារ។

    តាមពិត រំលស់ធ្វើតាមការប្រើប្រាស់ មិនមែនតាមតម្លៃលក់ទេ។

    ការវាយតម្លៃទីផ្សារ ជារឿងមួយផ្សេងទៀត

    ដែលស្ដង់ដារដោះស្រាយតាមវិធីផ្សេង។

    រំលស់ជាថ្លៃពិតនៃការប្រើប្រាស់ទ្រព្យ។

    បើមិនគិតវាទេ ប្រាក់ចំណេញមើលទៅខ្ពស់ពេក

    ហើយលោកអ្នកអាចមិនបានត្រៀមលុយ

    ដើម្បីជំនួសទ្រព្យសកម្មនៅពេលចាំបាច់។

    វគ្គបន្ទាប់៖ ហេតុអ្វីអត្រារំលស់ពន្ធ

    មិនមែនជាអាយុកាលប្រើប្រាស់ក្នុងគណនេយ្យ?

    View the published reel on Facebook

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.