Skip to main content
    Episode 3 of 6

    Why show finance costs and tax separately?

    • S02E03
    • Duration 1:09
    • Khmer audio

    Why finance costs and income tax appear separately in your reports.

    Episode 3 of 6

    Read the Khmer transcript

    ហាងពីរ ដំណើរការល្អដូចគ្នា តែប្រាក់ចំណេញសុទ្ធខុសគ្នាឆ្ងាយ។ ហេតុអ្វី?

    បើរបាយការណ៍បង្ហាញតែប្រាក់ចំណេញសុទ្ធ អ្នកអានមិនដឹងថា ប្រាក់ចំណេញទាបមកពីការលក់ខ្សោយ ការចំណាយប្រតិបត្តិការខ្ពស់ ការប្រាក់លើកម្ចីច្រើន ឬពន្ធទេ។ ដើម្បីសម្រេចចិត្តបានត្រឹមត្រូវ យើងត្រូវយល់ពីមូលហេតុជាមុនសិន។

    ស្ដង់ដារតម្រូវឱ្យបង្ហាញធាតុសំខាន់ៗដាច់ដោយឡែក ដូចជាចំណូល ចំណាយហិរញ្ញប្បទាន និងចំណាយពន្ធលើប្រាក់ចំណេញ។ ហេតុនេះ អ្នកអានអាចមើលលទ្ធផលប្រតិបត្តិការ ដាច់ពីរបៀបដែលក្រុមហ៊ុនទទួលបានហិរញ្ញប្បទាន និងបង់ពន្ធ។

    ឧទាហរណ៍ ហាង ក និងហាង ខ មានប្រាក់ចំណេញពីប្រតិបត្តិការ ១០ម៉ឺនដុល្លារដូចគ្នា។ ហាង ក គ្មានកម្ចី។ ហាង ខ បង់ការប្រាក់ ៤ម៉ឺនដុល្លារ ដូច្នេះចំណេញមុនបង់ពន្ធនៅសល់ ៦ម៉ឺនដុល្លារ។ អាជីវកម្មទាំងពីរដំណើរការល្អស្មើគ្នា ប៉ុន្តែហាង ខ មានបន្ទុកបំណុលធ្ងន់ជាង។

    មនុស្សជាច្រើនគិតថា ប្រាក់ចំណេញសុទ្ធ ជាតួលេខតែមួយគត់ដែលសំខាន់។ តាមពិត ប្រាក់ចំណេញពីប្រតិបត្តិការ ប្រាប់ពីគុណភាពអាជីវកម្ម ហើយចំណាយហិរញ្ញប្បទាន ប្រាប់ពីការសម្រេចចិត្តខ្ចីប្រាក់។ ជាសំណួរពីរផ្សេងគ្នា។

    ពេលប្រៀបធៀបជាមួយគូប្រជែង ឬគិតពីការពង្រីកអាជីវកម្ម មើលប្រាក់ចំណេញពីប្រតិបត្តិការជាមុនសិន បន្ទាប់មកទើបមើលថា ចំណាយហិរញ្ញប្បទានកាត់បន្ថយប្រាក់ចំណេញប៉ុន្មាន។

    វគ្គបន្ទាប់៖ ហេតុអ្វីលុយដែលម្ចាស់ដកចេញ មិនមែនជាចំណាយរបស់ក្រុមហ៊ុន?

    View the published reel on Facebook

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.