Why do the notes matter as much as the numbers?
- S02E06
- Duration 1:14
- Khmer audio
Understanding the explanations that sit behind the numbers.
Read the Khmer transcript
ក្រុមហ៊ុនពីរ បង្ហាញប្រាក់កម្ចី ៥០ម៉ឺនដុល្លារដូចគ្នា។ តែហានិភ័យខុសគ្នាស្រឡះ។ ចម្លើយលាក់នៅក្នុងកំណត់សម្គាល់។
តួលេខតែមួយមុខ មិនប្រាប់ថាវាត្រូវបានវាស់វែងយ៉ាងដូចម្ដេច ផ្អែកលើការប៉ាន់ស្មានអ្វី ឬមានលក្ខខណ្ឌអ្វីភ្ជាប់មកជាមួយទេ។ ប្រាក់កម្ចីដែលមានដីធានា និងប្រាក់កម្ចីគ្មានធានា មើលទៅដូចគ្នាទាំងស្រុងនៅលើតារាង។
ស្ដង់ដារតម្រូវឱ្យកំណត់សម្គាល់ពន្យល់ពីមូលដ្ឋាននៃការរៀបចំ គោលនយោបាយគណនេយ្យ ការវិនិច្ឆ័យសំខាន់ៗ ប្រភពសំខាន់ៗនៃភាពមិនប្រាកដប្រជាក្នុងការប៉ាន់ស្មាន និងព័ត៌មានដែលមិនបានបង្ហាញនៅកន្លែងផ្សេង។ កំណត់សម្គាល់ជួយឱ្យអ្នកអានយល់ពីអត្ថន័យនៅពីក្រោយតួលេខ។
ឧទាហរណ៍ កំណត់សម្គាល់ប្រាប់ថា ប្រាក់កម្ចី ៥០ម៉ឺនដុល្លាររបស់ក្រុមហ៊ុន ក មានដីរោងចក្រជាទ្រព្យបញ្ចាំ ហើយធនាគារតម្រូវឱ្យក្រុមហ៊ុនរក្សាអនុបាតបំណុលជាក់លាក់មួយ។ បើក្រុមហ៊ុនមិនគោរពលក្ខខណ្ឌនោះ ធនាគារអាចទាមទារប្រាក់វិញភ្លាមៗ។ ព័ត៌មាននេះ មិនមាននៅលើតារាងតួលេខទេ។
មនុស្សជាច្រើនគិតថា គ្មាននរណាអានកំណត់សម្គាល់ទេ។ តាមពិត ធនាគារ វិនិយោគិន និងសវនករ ច្រើនតែអានកំណត់សម្គាល់មុនគេ ព្រោះហានិភ័យ ការធានា ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ និងការប៉ាន់ស្មាន សុទ្ធតែនៅទីនោះ។
កំណត់សម្គាល់ ជាកន្លែងដែលលោកអ្នកពន្យល់ពីការវិនិច្ឆ័យរបស់ខ្លួន។ សរសេរឱ្យច្បាស់ និងស្មោះត្រង់ ហើយអ្នកអាននឹងទុកចិត្តតួលេខរបស់លោកអ្នកកាន់តែខ្លាំង។
នេះជាវគ្គចុងក្រោយនៃរដូវកាលទី ២។ រដូវកាលទី ៣៖ ហេតុអ្វីគោលនយោបាយគណនេយ្យ មិនអាចប្ដូរតាមចិត្ត?