Skip to main content
    Episode 4 of 8

    Why isn't the tax depreciation rate the accounting life?

    • S05E04
    • Duration 1:11
    • Khmer audio

    How accounting useful lives differ from tax depreciation rates.

    Episode 4 of 8

    Read the Khmer transcript

    ច្បាប់ពន្ធដារ មានអត្រារំលស់សម្រាប់ទ្រព្យនីមួយៗរួចហើយ។

    ហេតុអ្វីគណនេយ្យមិនប្រើអត្រានោះតែម្ដង?

    អត្រារំលស់សម្រាប់ពន្ធ ត្រូវបានកំណត់សម្រាប់ការគណនាពន្ធ

    ដោយប្រើចំណាត់ថ្នាក់ទ្រព្យសកម្មជាក្រុម

    មិនមែនតាមការប្រើប្រាស់ពិតរបស់ក្រុមហ៊ុនលោកអ្នកទេ។

    បើគណនេយ្យប្រើតែអត្រាពន្ធ

    តម្លៃតាមបញ្ជីរបស់ទ្រព្យខ្លះអាចស្មើសូន្យ

    ខណៈដែលនៅប្រើបានច្រើនឆ្នាំទៀត ហើយខ្លះទៀតនៅលើរបាយការណ៍

    ក្រោយពេលខូចបាត់ទៅហើយ។

    ស្ដង់ដារតម្រូវឱ្យកំណត់អាយុកាលប្រើប្រាស់ តាមការរំពឹងទុកថា

    ក្រុមហ៊ុននឹងប្រើទ្រព្យនោះរយៈពេលប៉ុន្មាន។

    បើទ្រព្យមួយមានផ្នែកសំខាន់ៗ ដែលមានអាយុកាលខុសគ្នា

    ផ្នែកនីមួយៗត្រូវរំលស់ដាច់ដោយឡែក។

    ឧទាហរណ៍ ក្រុមហ៊ុនមួយសាងសង់អគារ ១លានដុល្លារ

    ដែលក្នុងនោះមានជណ្ដើរយន្ត និងម៉ាស៊ីនត្រជាក់ ២០ម៉ឺនដុល្លារ។

    រចនាសម្ព័ន្ធអគារអាចប្រើបាន ៤០ ឆ្នាំ តែជណ្ដើរយន្ត

    និងម៉ាស៊ីនត្រជាក់ ប្រហែល ១៥ ឆ្នាំ។

    ផ្នែកទាំងពីរ ត្រូវរំលស់តាមអាយុកាលរៀងៗខ្លួន។

    ក្នុងលិខិតប្រកាសពន្ធ ក្រុមហ៊ុននៅតែប្រើអត្រាពន្ធ។

    មនុស្សជាច្រើនគិតថា សៀវភៅគណនេយ្យ ត្រូវតែប្រើអត្រារំលស់ពន្ធ។

    តាមពិត មានការគណនាពីរ៖ មួយសម្រាប់របាយការណ៍ហិរញ្ញវត្ថុ

    មួយទៀតសម្រាប់ពន្ធ។

    ភាពខុសគ្នារវាងការគណនាទាំងពីរ ត្រូវផ្ទៀងផ្ទាត់ក្នុងការគណនាពន្ធ។

    កំណត់អាយុកាលប្រើប្រាស់តាមបទពិសោធន៍ពិតរបស់ក្រុមហ៊ុន

    ហើយទុកអត្រាពន្ធសម្រាប់លិខិតប្រកាសពន្ធ។

    របាយការណ៍របស់លោកអ្នក នឹងបង្ហាញទ្រព្យដែលនៅប្រើពិតប្រាកដ។

    វគ្គបន្ទាប់៖ ហេតុអ្វីម៉ាកយីហោដែលខ្លួនកសាង

    មិនអាចទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ?

    View the published reel on Facebook

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.