Skip to main content
    Episode 7 of 8

    Why do SMEs still split finance and operating leases?

    • S05E07
    • Duration 1:27
    • Khmer audio

    How the SME framework distinguishes finance leases and operating leases.

    Episode 7 of 8

    Read the Khmer transcript

    ក្រុមហ៊ុនធំៗ

    ដាក់ភតិសន្យាស្ទើរតែទាំងអស់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

    ហេតុអ្វីសហគ្រាសធុនតូចនិងមធ្យម មិនធ្វើដូច្នេះ?

    បើគ្រប់ភតិសន្យា ទោះជួលហាងមួយឆ្នាំក្ដី ត្រូវគណនាជាទ្រព្យ

    និងបំណុល សហគ្រាសតូចៗត្រូវធ្វើការគណនាអត្រាអប្បហារ

    និងតារាងបំណុលស្មុគស្មាញ សម្រាប់ព័ត៌មានដែលធនាគាររបស់ពួកគេ

    ភាគច្រើនមិនត្រូវការ។

    តែបើគ្មានការបែងចែកអ្វីសោះ ទ្រព្យដែលក្រុមហ៊ុនទិញតាមរយៈភតិសន្យា

    ក៏នឹងបាត់ពីរបាយការណ៍ដែរ។

    ស្ដង់ដារសម្រាប់សហគ្រាសធុនតូចនិងមធ្យម បែងចែកភតិសន្យាជាពីរ។

    ភតិសន្យាហិរញ្ញវត្ថុ ផ្ទេរហានិភ័យ

    និងផលប្រយោជន៍ស្ទើរតែទាំងអស់នៃកម្មសិទ្ធិលើទ្រព្យសកម្ម

    ដូច្នេះក្រុមហ៊ុនបង្ហាញទ្រព្យ និងបំណុល។

    ភតិសន្យាប្រតិបត្តិការ គឺការជួលធម្មតា ដូច្នេះបង្ហាញជាចំណាយ។

    ស្ដង់ដារជ្រើសរើសភាពសាមញ្ញ ព្រោះចំណាយត្រូវតែសមនឹងអត្ថប្រយោជន៍។

    ឧទាហរណ៍ ក្រុមហ៊ុនមួយជួលហាងរយៈពេល ៣ ឆ្នាំ ក្នុងមួយខែ ២ពាន់ដុល្លារ។

    នេះជាភតិសន្យាប្រតិបត្តិការ ដូច្នេះកត់ត្រាចំណាយប្រចាំខែ។

    ក្រុមហ៊ុនដដែល ជួលឡានដឹកទំនិញ ៥ ឆ្នាំ ពេញអាយុកាលរបស់វា

    ហើយអាចទិញយកបានតែ ១ ដុល្លារនៅចុងក្រោយ។

    នេះជាភតិសន្យាហិរញ្ញវត្ថុ

    ដូច្នេះឡាននោះត្រូវទទួលស្គាល់ជាទ្រព្យសកម្ម ហើយចំនួនដែលត្រូវបង់

    ត្រូវទទួលស្គាល់ជាបំណុលភតិសន្យា។

    មនុស្សជាច្រើនគិតថា ស្ដង់ដារភតិសន្យាថ្មី CIFRS 16

    អនុវត្តចំពោះគ្រប់ក្រុមហ៊ុន។

    តាមពិត CIFRS 16 អនុវត្តចំពោះក្រុមហ៊ុនដែលប្រើ CIFRS ពេញលេញ។

    ក្រុមហ៊ុនដែលប្រើស្ដង់ដារសម្រាប់ SMEs នៅតែប្រើការបែងចែកពីរនេះ។

    ពេលចុះកិច្ចសន្យាជួល សូមពិនិត្យរយៈពេលជួលធៀបនឹងអាយុកាលទ្រព្យ

    និងជម្រើសទិញយក។

    លក្ខខណ្ឌទាំងនោះ កំណត់ថាវាជាការជួលធម្មតា

    ឬជាការទិញតាមរយៈភតិសន្យា។

    វគ្គបន្ទាប់៖ ហេតុអ្វីថ្លៃជួល ត្រូវកត់ស្មើៗគ្នា

    ទោះបីមានខែលើកលែងថ្លៃជួលក៏ដោយ?

    View the published reel on Facebook

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.