Skip to main content
    Episode 2 of 7

    Is an independent audit the same as a tax audit?

    • CISA S01 · V02
    • Duration 1:11
    • Khmer audio

    Prepare for both: keep records that satisfy tax law, and statements your shareholders can rely on.

    Episode 2 of 7

    Read the Khmer transcript

    លិខិតសវនកម្មពន្ធដារមកដល់ ហើយខែក្រោយសវនករឯករាជ្យត្រូវចុះមក។ តើដូចគ្នាទេ?

    ម្ចាស់ក្រុមហ៊ុនច្រើនតែច្រឡំ។ ខ្លះគិតថាធ្វើសវនកម្មឯករាជ្យរួច ផុតពីការពិនិត្យពន្ធ ខ្លះគិតថាសវនកម្មពន្ធដារជំនួសសវនកម្មឯករាជ្យបាន។ ការច្រឡំនេះនាំឱ្យខាតបង់។

    សវនកម្មពន្ធដារគឺជាការត្រួតពិនិត្យការបង់ពន្ធដោយអគ្គនាយកដ្ឋានពន្ធដារ ហើយអាចនាំឱ្យមានការតម្រូវឱ្យបង់ពន្ធបន្ថែម។ ចំណែកសវនកម្មឯករាជ្យ ធ្វើដោយក្រុមហ៊ុនសវនកម្មមានអាជ្ញាបណ្ណពីនិយ័តករគណនេយ្យ និងសវនកម្ម ដើម្បីផ្តល់មតិលើរបាយការណ៍ហិរញ្ញវត្ថុ ជូនម្ចាស់ភាគហ៊ុន និងអ្នកវិនិយោគ។

    ឧទាហរណ៍ ក្រុមហ៊ុនមួយចំណេញ ២០ម៉ឺនដុល្លារ តាមគណនេយ្យ តែអគ្គនាយកដ្ឋានពន្ធដារកំណត់ចំណេញជាប់ពន្ធ ២៤ម៉ឺនដុល្លារ ព្រោះចំណាយមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យកាត់កង ដូចជាចំណាយលើការកម្សាន្ត ឬចំណាយដែលគ្មានវិក្កយបត្រត្រឹមត្រូវ។ តួលេខទាំងពីរអាចត្រឹមត្រូវ ព្រោះឆ្លើយសំណួរខុសគ្នា។

    មនុស្សជាច្រើនគិតថា មតិយោបល់មិនកែប្រែ ការពារពួកគេពីសវនកម្មពន្ធដារ។ តាមពិត អគ្គនាយកដ្ឋានពន្ធដារនៅតែពិនិត្យបាន ហើយសវនកម្មពន្ធដារ មិនមែនជាការផ្តល់មតិលើរបាយការណ៍ទេ។

    សូមត្រៀមទាំងពីរ៖ រក្សាឯកសារត្រឹមត្រូវតាមច្បាប់ពន្ធ និងរបាយការណ៍ដែលម្ចាស់ភាគហ៊ុនទុកចិត្តបាន។

    វគ្គបន្ទាប់៖ ហេតុអ្វីសវនករផ្តល់ត្រឹមសេចក្តីធានាសមហេតុផល មិនមែនដាច់ខាត?

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.