Skip to main content
    Episode 5 of 7

    Why must the auditor stay independent?

    • CISA S01 · V05
    • Duration 1:14
    • Khmer audio

    So we recommend one firm for your bookkeeping and a different firm for your audit. That way, your report keeps its full value.

    Episode 5 of 7

    Read the Khmer transcript

    មតិយោបល់សវនករឯករាជ្យមានតម្លៃប៉ុនណា គឺអាស្រ័យលើអ្នកផ្តល់។

    បើសវនករមានភាគហ៊ុនក្នុងក្រុមហ៊ុនដែលខ្លួនធ្វើសវនកម្ម ឬបានឱ្យក្រុមហ៊ុននោះខ្ចីប្រាក់ មតិយោបល់នោះស្ទើរគ្មានតម្លៃ។ ហើយបើក្រុមហ៊ុនសវនកម្មដដែលកាន់បញ្ជីគណនេយ្យទៀត អ្នកវិនិយោគអាចសង្ស័យថា កំពុងត្រួតពិនិត្យការងារខ្លួនឯង។

    ក្រមសីលធម៌សម្រាប់គណនេយ្យករវិជ្ជាជីវៈ (IESBA Code) តាមប្រកាសលេខ ៧៧៩ សហវ តម្រូវឱ្យសវនករមានឯករាជ្យភាព ទាំងផ្នត់គំនិត និងរូបភាពខាងក្រៅ ហើយត្រូវដោះស្រាយអ្វីដែលអាចប៉ះពាល់ការវិនិច្ឆ័យ ដូចជាការពិនិត្យការងារខ្លួនឯង។ សម្រាប់ក្រុមហ៊ុនចុះបញ្ជីលើផ្សារមូលបត្រ និងអង្គភាពផលប្រយោជន៍សាធារណៈ ក្រមនេះហាមសវនករកាន់បញ្ជីគណនេយ្យឱ្យពួកគេ។

    ឧទាហរណ៍ ក្រុមហ៊ុនមួយជួលក្រុមហ៊ុនតែមួយកាន់បញ្ជីផង ធ្វើសវនកម្មផង។ ក្រុមការងារកាន់បញ្ជីគណនេយ្យ គណនារំលស់ខុស ៣ម៉ឺនដុល្លារ។ ពេលធ្វើសវនកម្ម ក្រុមហ៊ុននោះពិនិត្យការងាររបស់ខ្លួនឯង ហើយមិនបានរកឃើញកំហុសនោះទេ។ តើអ្នកវិនិយោគហ៊ានទុកចិត្តទេ?

    មនុស្សជាច្រើនគិតថា ជួលក្រុមហ៊ុនតែមួយស្រួល និងចំណាយតិច។ តាមពិត វាអាចធ្វើឱ្យម្ចាស់ភាគហ៊ុន និងអ្នកវិនិយោគសង្ស័យ។

    យើងខ្ញុំណែនាំឱ្យប្រើក្រុមហ៊ុនមួយកាន់បញ្ជី និងក្រុមហ៊ុនមួយទៀតធ្វើសវនកម្ម ដើម្បីរក្សាតម្លៃរបាយការណ៍។

    វគ្គបន្ទាប់៖ តើក្រុមហ៊ុនត្រូវធ្វើសវនកម្មទេ ហើយត្រឹមពេលណា?

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.