Skip to main content
    CIFRS for SMEs · Season 04

    Why is shareholder money sometimes a liability, not equity?

    • S04E05
    • Duration 1:30
    • Khmer audio

    Why shareholder funding may be presented as a liability or as equity.

    Follow this season

    Read the Khmer transcript

    ម្ចាស់ហ៊ុនដាក់លុយចូលក្រុមហ៊ុន ៣០ម៉ឺនដុល្លារ ហើយគណនេយ្យករកត់ថា "ដើមទុន"។

    ប៉ុន្តែកិច្ចសន្យាចែងថា ត្រូវសងវិញក្នុងពីរឆ្នាំ។

    តើវាជាដើមទុនមែនទេ?

    បើលុយពីម្ចាស់ហ៊ុនទាំងអស់ ជាដើមទុន ក្រុមហ៊ុនអាចមើលទៅរឹងមាំ មានបំណុលតិច។

    ធនាគារផ្ដល់ប្រាក់កម្ចី ដោយមិនដឹងថា មានម្ចាស់បំណុលម្នាក់ទៀត

    កំពុងរង់ចាំយកលុយវិញដែរ។

    វីដេអូទី១៤ បានបង្ហាញថា ដើមទុនដែលម្ចាស់ដាក់ចូល ស្ថិតក្នុងមូលធន។

    ប៉ុន្តែ មិនមែនលុយពីម្ចាស់ទាំងអស់ សុទ្ធតែជាដើមទុនទេ។

    ស្ដង់ដារមិនមើលថា លុយមកពីនរណាទេ។

    វាមើលថា តើក្រុមហ៊ុនមានកាតព្វកិច្ចសងវិញឬទេ។

    បើក្រុមហ៊ុនគ្មានសិទ្ធិដោយគ្មានលក្ខខណ្ឌក្នុងការជៀសវាងការសងសាច់ប្រាក់ វាជាបំណុល។

    មូលធន គឺជាចំណែកដែលនៅសល់ បន្ទាប់ពីដកបំណុលទាំងអស់ចេញ។

    ឧទាហរណ៍ ករណីទីមួយ ម្ចាស់ហ៊ុនឱ្យខ្ចី ៣០ម៉ឺនដុល្លារ

    សងវិញក្នុងពីរឆ្នាំ មានការប្រាក់។

    នេះជាបំណុល ហើយផ្នែកដែលត្រូវសងក្នុង ១២ខែ ជាបំណុលរយៈពេលខ្លី

    ដូចក្នុងវីដេអូទី១២។

    ករណីទីពីរ ម្ចាស់ហ៊ុនបង់ ៣០ម៉ឺនដុល្លារ ដើម្បីទិញភាគហ៊ុនថ្មី។

    ក្រុមហ៊ុនគ្មានកាតព្វកិច្ចសងលុយនេះវិញទេ

    ហើយភាគលាភអាស្រ័យលើការសម្រេចរបស់ក្រុមហ៊ុន។

    នេះទើបជាដើមទុន។

    មនុស្សជាច្រើនគិតថា លុយពីម្ចាស់ហ៊ុន ជាដើមទុនជានិច្ច។

    តាមពិត ប្រាក់ខ្ចីពីម្ចាស់ហ៊ុន ទោះគ្មានការប្រាក់

    និងគ្មានកាលកំណត់សងច្បាស់លាស់ក្តី ជាធម្មតាជាបំណុល

    ព្រោះម្ចាស់ហ៊ុនអាចទាមទារវិញពេលណាក៏បាន។

    ការចាត់ថ្នាក់ជាមូលធន ត្រូវពិនិត្យសិទ្ធិ

    និងកាតព្វកិច្ចតាមកិច្ចសន្យា

    រួមទាំងសិទ្ធិរបស់ក្រុមហ៊ុនក្នុងការបដិសេធការសងសាច់ប្រាក់។

    បើលុយម្ចាស់ហ៊ុនគួរតែជាដើមទុន សូមចេញភាគហ៊ុន

    និងចុះបញ្ជីបង្កើនដើមទុនឱ្យបានត្រឹមត្រូវ។

    បើជាប្រាក់កម្ចី សូមធ្វើកិច្ចសន្យាមានលក្ខខណ្ឌច្បាស់លាស់។

    វាក៏ពាក់ព័ន្ធនឹងវិធានពន្ធសម្រាប់ប្រាក់កម្ចីពីភាគីពាក់ព័ន្ធផងដែរ។

    នេះជាវគ្គចុងក្រោយនៃរដូវកាលទី ៤។

    រដូវកាលទី ៥៖ ហេតុអ្វីសន្និធិ ឬស្តុកទំនិញ

    ពេលខ្លះត្រូវបង្ហាញទាបជាងថ្លៃដើម?

    View the published reel on Facebook

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.